សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

 

 

សូមអញ្ជើញពុទ្ធបរិសទ័ ទស្សនាដោយរីករាយ និងសូមអនុមោទនាយកមគ្គផល តាមកំលាំងសទ្ធារជ្រះថ្លារៀងៗខ្លួន ... ។

 

ថេប​បន្ទាប់

 

ផ្សាយពីៈ វត្តឧណ្ណាលោម និង វត្តសំពៅមាស 

កម្មវិធីៈ វត្តសំពៅមាសៈ ពុធ 7.30am, ព្រហស្បតិ៍ 3.30pm,

និង នៅថ្ងៃឧបោសថសីល ម៉ោង 3.30pm វត្តឧណ្ណាលោមៈ សៅរ៍, អាទិត្យ 3.30pm

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ថេប​បន្ទាប់

 

សម្តែងដោយៈ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ទីតាំងៈ វត្ត​មណី​រតនា​រាម​ (ខេត្ត​ពោ​ធិ​សាត់​) 

កម្មវិធីផ្សាយៈ ព្រហស្បតិ៍, សុក្រ, សៅរ៍​, អាទិត្យ​ : 2.00pm-5,00pm (+7.00GMT)

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

កាលមនុស្សអភិវឌ្ឍ សេចក្ដីសុខ ជាឥស្សរៈ​ ចាក​ពី​វត្ថុ​នឹង​កើង​ឡើង

កាលមនុស្សអភិវឌ្ឍ សេចក្ដីសុខ ជាឥស្សរៈ​ ចាក​ពី​វត្ថុ​នឹង​កើង​ឡើង -សួរៈ ​គ្រួសារ​មាន​សេចក្ដី​សុខ មាន​លក្ខណៈ​បែប​ណា? -ឆ្លើយៈ បើ​មើលឲ្យ​បាន​ទូលំទូលាយ គឺ​មើល​តាម​លក្ខណៈនៃ​គុណ​ភាព​ជីវិត ដូច​ដែល​បាន​ពោល​មក​ហើយ។ តែ​បើ​សម្លឹង​ក្នុង​ជ្រុង​មួយ​នៃ​មនុស្ស ក៏​គួរ​ពិចារណា​ក្នុង​ផ្នែក​សម្ពន្ធ​ភាព​ជា​មួយវត្ថុ​ថា​វត្ថុ​ដែល​មាន អាច​ឲ្យ​សេចក្ដី​សុខ​ដល់​គេ​បាន​ទេ គេ​មាន​ការ​អភិវឌ្ឍ ឬ​មាន​ការ​លូតលាស់​ខាង​បញ្ញា​ត្រឹម​ណា ចិត្ត​ជា​ឥស្សរៈ​រួច​ពី​វត្ថុ​តិច​ច្រើន​ប៉ុន​ណា? -បើ​សេចក្ដី​សុខ​របស់​គេ មិន​មែន​កើត​ឡើង​ព្រោះ​តែ​វត្ថុ​ក៏​មិន​បាច់​មាន​វត្ថុ​ច្រើន​ពេក​ទេ។ ការ​ពឹង​ផ្អែក​លើ​វត្ថុ​ក៏​មាន​ការ​ថយ​ចុះ

អាន​បន្ត...

គុណ​ភាព​ជីវិត​របស់​គ្រួសារ​ដែល​មាន​សេចក្ដី​សុខ

គុណ​ភាព​ជីវិត​របស់​គ្រួសារ​ដែល​មាន​សេចក្ដី​សុខ -សួរៈ ប្រការ​ដូច​បាន​ពោល​មក​នេះ ជាក់​ច្បាស់ណាស់ ក្នុងឋានៈ​ជា​ពុទ្ធបរិស័ទ គុណភាព​ជីវិត​នៃ​គ្រួសារ​ដែល​មាន​សេចក្ដី​សុខ​គួរ​មាន​លក្ខណៈ​យ៉ាង​ណា? -ឆ្លើយៈ មាន​៣ លំដាប់ ផ្ដើម​ដោយ​លំដាប់​ទី១ ដែល​ចែក​ជា​ច្រើន​ផ្នែក។ ផ្ដើម​ដោយ​ផ្នែក​ដំបូង​គឺ ផ្នែក​សុខភាព​រាង​កាយ​មិន​មាន​រោគ​ភ័យ បៀត​បៀន មាំ​ទាំ ស្អាត​បាត អាយុវែង។ ផ្នែក​ទី២ មាន​អាជីព​សុចរិត មាន​សម្ភារៈ មាស​ប្រាក់ ទ្រព្យ​សម្បត្តិ មិន​ក្ដៅ​ក្រហាយ មាន​ស៊ី​មាន​ចាយ យ៉ាង​តិច​ក៏​ត្រឹម​មាន​សេដ្ឋកិច្ច​អាច​ទី​ពឹង​ខ្លួន​ឯង​បាន។ ផ្នែក​ទី​៣ ក្នុង​ផ្លូវ​សង្គម ល្មម​សម​គួរ​ដល់​ការ​រាប់​អាន មាន​យស មាន​តំណែង បរិវារ

អាន​បន្ត...

បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា

បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា -សួរៈ ចំពោះ​អ្នក​ដែល​ពេញ​ចិត្ត​ក្នុង​ការ​បដិបត្តិ​ធម៌ ត្រូវ​ធ្វើ​យ៉ាងណា រវាងតួនាទីគ្រប់គ្រង​គ្រួសារ និង ការ​គេចខ្លួន​ទៅ​ស្វែង​រក​សច្ចធម៌ តើ​បុថុជ្ជន​គប្បី​សម្រេច​ចិត្ត​យ៉ាង​ណា ដើម្បី​ឲ្យ​មាន​តុល្យភាព តាម​ផ្លូវ​ចិត្ត? -ឆ្លើយ (១) មិន​ត្រូវ​ធ្វើ​តាម​តែ​ការ​ពេញ​ចិត្ត​របស់​ខ្លួន​នោះ​ទេ ត្រូវ​យល់ និង ឃើញ​ដល់​ចិត្ត​អ្នក​ដទៃផង។ ការ​យល់​ចិត្ត​អ្នក​ដទៃ​ក៏​ជា​រឿង​របស់​បញ្ញា​ត្រូវដឹង​ថា ពេល​នេះ​គេ​មាន​ឥន្ទ្រិយ​យ៉ាង​ណា មាន​ការ​អភិវឌ្ឍចិត្ត និង បញ្ញា​ត្រឹម​ណា។ ការ​យល់ដឹង​ចិត្ត​អ្នកដទៃ ទើប​បដិបត្តិ​តម្រូវ​តាម​បាន​ល្អ​ក្នុង​ពេល​តែ​មួយ

អាន​បន្ត...

ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ

ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ ព្រះ​សម្មាសម្ពុទ្ធ​ជាម្ចាស់​បាន​ត្រាស់​សម្ដែង ហេតុ​ជា​គ្រឿង​ត​នៃ​ពៀរ និង​ហេតុ​ជា​គ្រឿង​ស្ងប់​រម្ងាប់​នៃ​ពៀរ​ ថា៖ ន ហិ វេរេនវេរានិ សម្មន្តីធ កុទាចនំ អវេរេន ច សម្មន្តី ឯស ធម្មោ សនន្តនោ។ សេចក្ដី​ថា៖ ក្នុង​កាល​ណាៗ ក៏​ដោយ ធម្មតា​ពៀរ​ទាំង​ឡាយ​ក្នុង​លោក​សន្និវាស​នេះ មិន​ដែល​ស្ងប់​រម្ងាប់​ដោយ​ការ​ចង​ពៀរ​ឡើយ; ដោយ​ពិត ពៀរ​ទាំង​ឡាយ​តែង​ស្ងប់​រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ, ធម៌​នេះ ជាធម៌​ចាស់​មាន​យូរ​ណាស់​មក​ហើយ។ អធិប្បាយ​ចំពោះ​តែ​បទ​ដែល​ទាក់ទង​គ្នា ដោយ​រឿង​ខន្តី​សេចក្ដី​អត់ធន់​ម្យ៉ាង ដូច​តទៅ​នេះ៖ បណ្ដា​បទ​ទាំង​ឡាយ ត្រង់​បទ​ថា អវេរេន ច សម្មន្តិ ដូច្នេះ

អាន​បន្ត...

ព័ត៌មាន​បន្ថែម