សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

 

 

សូមអញ្ជើញពុទ្ធបរិសទ័ ទស្សនាដោយរីករាយ និងសូមអនុមោទនាយកមគ្គផល តាមកំលាំងសទ្ធារជ្រះថ្លារៀងៗខ្លួន ... ។

 

ថេប​បន្ទាប់

 

ផ្សាយពីៈ វត្តឧណ្ណាលោម និង វត្តសំពៅមាស 

កម្មវិធីៈ វត្តសំពៅមាសៈ ពុធ 7.30am, ព្រហស្បតិ៍ 3.30pm,

និង នៅថ្ងៃឧបោសថសីល ម៉ោង 3.30pm វត្តឧណ្ណាលោមៈ សៅរ៍, អាទិត្យ 3.30pm

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ថេប​បន្ទាប់

 

សម្តែងដោយៈ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ទីតាំងៈ វត្ត​មណី​រតនា​រាម​ (ខេត្ត​ពោ​ធិ​សាត់​) 

កម្មវិធីផ្សាយៈ ព្រហស្បតិ៍, សុក្រ, សៅរ៍​, អាទិត្យ​ : 2.00pm-5,00pm (+7.00GMT)

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

វាសនា​បារមី

វាសនា​បារមី វាសនា​បារមី យើង​បាន​យល់​ដឹង​ជា​ទូទៅ​ថា បើ​អ្នក​ណា​មាន​ហើយ នឹង​ជា​មនុស្ស​សម្បូណ៌​ទៅ​ដោយ​សេចក្ដី​សុខ លាភយស និង​ឋានៈ​មុខ​នាទី។ មនុស្ស​ដែល​មាន​វាសនា​បារមី​ល្អ រមែង​ជាទី​រាប់​អាន​ គោរព​ស្រលាញ់​របស់​មនុស្ស​គ្រប់​ជាន់​គ្រប់​ថ្នាក់ បើ​មាន​បុគ្គល​ណាប៉ង​ប្រទូស​រ៉ាយ ឬ​ច្រណែន​ឈ្នា​នីស​គិត​ផ្ដួល​រំលំ រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ ត្រឡប់​បែរ​ទៅ​ជា​ចាញ់​ខ្លួន​ឯងវិញ។ វាស​នា​បារមី សំដៅ​ដល់​សេចក្ដី​ល្អ​ដែល​បាន​សន្សំ​ទុក​មក​យូរ​ហើយ រហូត​ក្លាយ​ជា​បុណ្យ​បារមី​ដែលសម្បូណ៌​ពេញ​ទី អាច​តប​ស្នង​ផល​ឲ្យ​ដល់​អ្នក​ធ្វើ បាន​សម្រេច​តាម​ប្រាថ្នា។ មនុស្ស​យើង​យើង​អាច​សាង​បំពេញ​នូវ​វាសនា​បារមី​នោះ​បាន

អាន​បន្ត...

លាភ និង អលាភ

លាភ និង អលាភ ធម្មតា​អ្នក​ជំនួញ តែង​ស្ថិត​នៅ​ក្រោម​ស្ថាន​ភាព​ពីរ​យ៉ាង​គឺ ខាត និង ចំណេញ។ ជា​ទូទៅ គេ​តែង​សប្បាយ​រីករាយ​នៅ​ពេល​ដែល​គេ​បាន​លាភ គឺ​ការ​ចំណេញ ឬ​ថា​ការ​បាន​នូវ​ទ្រព្យ​សម្បត្តិ ហើយ​ទាស់​ចិត្ត​ទៅ​នឹង​ការ​បាត់​បង់លាភ។ នៅ​​ក្នុង​ពិភព​លោក ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួត​ប្រជែង និង​ច្របូក​ច្របល់​នេះ មនុស្ស​លោក​តែង​ត្រូវ​ការ​នូវ​សេចក្ដី​សុខណា​មួយ ដែល​ញ៉ាំង​ចិត្ត ឬ​ហឫទ័យរបស់​គេ​ឲ្យ​រីករាយ។ ការ​បាន​នូវ​លាភ ឬ​ទ្រព្យ​សម្បត្តិ គឺ​កើត​ឡើង​ដោយ​សារ​បុណ្យ ដែល​ធ្លាប់​សន្សំ​ទុក​ក្នុង​កាល​អតីតៈ រួម​ជា​មួយ​នឹង​សេចក្ដី​ប្រឹង​ប្រែង​នា​ពេល​បច្ចុប្បន្ន។ ចំណុច​ល្អនៃ​ការ​បាន​លាភ កាល​បើមាន​លាភ

អាន​បន្ត...

ពិចារណា​ថា​យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង

ពិចារណា​ថា​យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង គប្បី​ពិចារណា​ក្នុង ៧​ចំណុច​នេះ ១- ប្រហារ​ផ្លូវ​ចិត្ត​ខ្លួន​ឯង​ព្រោះ​សេចក្ដី​ក្រោធ បើ​យើង​ត្រូវ​ចោរ​បៀត​បៀន ក៏​ចំពោះ​តែ​ផ្លូវ​កាយ​ប៉ុណ្ណោះ ឯ​ចំណែក​ខ្លួន​ឯង​វិញ ព្រោះ​ការ​ខឹង​ក្រោធ​កើត​ឡើង​ បាន​ប្រហារ បាន​បៀត​បៀន បាន​ដុត​រោល​ដល់​សន្ដាន​ចិត្ត​របស់​ខ្លួន​ឯង ព្រោះ​ហេតុ​នេះ បើ​យើង​គិត​ថា មេត្តា​គេ​មិន​បាន​ទេ គឺ​សូម​កុំ​ភ្លេច​មេត្តា​ខ្លួន​ឯង​ឲ្យ​សោះ កុំ​ដុត​ចិត្តខ្លួន​ឯង​ដោយ​សេចក្ដី​ក្រោធ​ឡើយ។ ២- គាំ​ទ្រ​សេចក្ដីក្រោធ ដែល​កាត់​ឫសគល់​នៃ​កុសល​ទាំង​ឡាយ​របស់​ខ្លួន សេចក្ដី​ក្រោធ​ធ្វើ​ឲ្យ​យើង​វិនាស​នូវ​កុសល​គ្រប់​យ៉ាង មាន​កុសល​សីល​ជា​ដើម

អាន​បន្ត...

យស និង​ អយស

យស និង​ អយស ការ​មាន​យស និង​ការ​អត់​យស ក៏​ជា​ព្រឹត្តិការណ៍​មួយ ដែល​សត្វ​លោក​គ្រប់គ្នា​ត្រូវ​តែ​ប្រឈម​មុខ ដោយ​មិន​អាច​ជៀស​ផុត។ យស តែង​ធ្វើ​ហឫទ័យ​របស់​មនុស្ស​ជា​ច្រើន​ឲ្យ​សប្បាយ​រីករាយ​ភ្លើត​ភ្លើន និង​ទទួល​បាន​ដោយ​សេចក្ដី​សោមនស្ស។ អយស គឺ​ជា​ព្រឹត្តិការណ៍​មួយ ដែល​មនុស្ស​ជា​ច្រើន ភ័យ​ខ្លាច និង​មិន​ចង់​ឲ្យ​កើតឡើង​ជា​ដាច់​ខាត តែ​គ្រប់​គ្នា​មិន​អាច​គេច​វេស​បាន​ឡើយ ហើយ​បញ្ចប់​ទៅ​ដោយ​សេចក្ដី​ទុក្ខ និង​តូច​ចិត្ត យ៉ាង​គួរ​ឲ្យ​អាណិត។ សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ច្រើន​ណាស់​ដែល​ខ្វល់​ខ្វាយ​នឹង​ការ​ស្វែង​រក​កិត្តិយស អ្នក​ខ្លះ​ចង់​បាន​ល្បី ក៏​ចុះផ្សាយ​ពី​សកម្មភាព​

អាន​បន្ត...

ព័ត៌មាន​បន្ថែម