សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

 

 

សូមអញ្ជើញពុទ្ធបរិសទ័ ទស្សនាដោយរីករាយ និងសូមអនុមោទនាយកមគ្គផល តាមកំលាំងសទ្ធារជ្រះថ្លារៀងៗខ្លួន ... ។

 

ថេប​បន្ទាប់

 

ផ្សាយពីៈ វត្តឧណ្ណាលោម និង វត្តសំពៅមាស 

កម្មវិធីៈ វត្តសំពៅមាសៈ ពុធ 7.30am, ព្រហស្បតិ៍ 3.30pm,

និង នៅថ្ងៃឧបោសថសីល ម៉ោង 3.30pm វត្តឧណ្ណាលោមៈ សៅរ៍, អាទិត្យ 3.30pm

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ថេប​បន្ទាប់

 

សម្តែងដោយៈ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ទីតាំងៈ វត្ត​មណី​រតនា​រាម​ (ខេត្ត​ពោ​ធិ​សាត់​) 

កម្មវិធីផ្សាយៈ ព្រហស្បតិ៍, សុក្រ, សៅរ៍​, អាទិត្យ​ : 2.00pm-5,00pm (+7.00GMT)

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

កម្ម បដិសន្ធិ និង​ភាព​មិន​ស្មើ​គ្នានៃ​ជីវិត

កម្ម បដិសន្ធិ និង​ភាព​មិន​ស្មើ​គ្នានៃ​ជីវិត តើ​ច្បាប់កម្ម​ផល​មាន​ពន្យល់​អំពី ហេតុ​អ្វី​បាន​ជា​មាន​ភាព​មិន​ស្មើ​គ្នា​ខ្លាំង​យ៉ាង​នេះ នៅ​ជុំ​វិញ​ខ្លួន​យើង ដែរ​ទេ? មនុស្ស​តែង​តែ​សង្ស័យ​អំពី​ភាព​ស្មើ​គ្នា​នៃ​ជីវិត និង​ហេតុ​អ្វី​បាន​ជា​មនុស្ស​កើត​មក​មិន​ស្មើគ្នា។ គេ​តែង​តែ​សាក​សួរ​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​ខ្លះ​មាន​សុខភាពល្អ​ម៉្លេះ ហើយ​បុគ្គល​ខ្លះ​ទៀត​កើត​មក​មាន​ការ​ឈឺចាប់​ផ្លូវ​កាយ​ច្រើន? ហេតុ​អ្វី​បាន​ជា​បុគ្គល​ខ្លះ​កើត​នៅ​ក្នុង​ត្រកូល​អ្នក​ក្រីក្រ? ហេតុ​អ្វី​បាន​ជា​បុគ្គល​ខ្លះ អាច​រស់​នៅ​រីករាយ​នឹង​ជីវិត​ដ៏​សម្បូរ​បែប​នេះ​បាន​យូរអង្វែង ហើយ​បុគ្គល​ខ្លះ​ទៀត​មាន​អាយុខ្លី

អាន​បន្ត...

ជីវិត​ពុក​ជាមួយ​គ្រួសារ

ជីវិត​ពុក​ជាមួយ​គ្រួសារ នៅ​ពេល​ដែល​បញ្ចប់​ការ​សិក្សា ពុក​មាន​ការងារ​ធ្វើ ពេល​នោះ​ហើយ ជា​ពេលដែល​ពុក​ស្វែង​រក​គូស្រករ ដើម្បីធ្វើ​ជា​ភរិយា​របស់​ខ្លួន នា​ថ្ងៃ​អនាគត តើ​នារី​មួយ​ណា​ដែល​ពុក​ប្រាថ្នា​យក​ធ្វើ​ជា​ភរិយា? ពុក​មាន​សម្លឹង​ ពិនិត្យ​ពិចារណា ចំពោះ​ស្ត្រី​ដែល​ខ្លួន​ជ្រើស​រើស​យក​នោះ តើ​រូប​នាង​មាន​អត្តចរិត​ស្លូត​បូត​ឬ​កាច? ហើយ​និង​មាន​អាកប្បកិរិយា​មារយាទ​ថ្លៃថ្នូរ សម​ជា​ស្ត្រី​ខ្មែរ​ដែល​មាន​ម៉ែឪ​គ្រប់​គ្រង​ដែរ​ឬ​ទេ? មិន​មែន​ជា​ស្ត្រី​ប្រព្រឹត្ត​អំពើ​អបាយមុខ​មាន​ការ​សេព​សុរា

អាន​បន្ត...

លក្ខណៈ​មនុស្ស​ពូកែ

លក្ខណៈ​មនុស្ស​ពូកែ មនុស្ស​យើង​ពូកែ​ផ្សេងៗ​គ្នា ខ្លះ​ពូកែ​ខ្លាំង ខ្លះ​ពូកែ​ល្មម ខ្លះ​ពូកែ​ច្រើន​មុខ ខ្លះ​ពូកែ​តែ​មួយ​មុខ។ ភាព​ខ្លាំង​ពូកែ​របស់​មនុស្សយើង​នេះ​ឯង ធ្វើ​ឲ្យ​មនុស្ស​យើង​អាច​រស់​នៅ​បាន ព្រោះ​យក​ភាព​ខ្លាំងពូកែ​របស់​ខ្លួន​នោះ​មក​ប្រើ​ក្នុង​ការ​ប្រកប​អាជីវកម្ម ចិញ្ចឹមជីវិត​ព្រម​ទាំង​ក្រុម​គ្រួសារ។ អ្នក​ណា​ពូកែ​ខ្លាំង អ្នក​នោះ​ក៏​បាន​ផល​តប​ស្នង​ច្រើន អ្នក​ណា​ពូកែ​ល្មម អ្នក​នោះ​ក៏​បាន​ផល​ថយ​ចុះ​ទៅ​តាម​ភាព​ពូកែ​របស់​ខ្លួន​នោះៗ។ មនុស្ស​ល្អ មាន​លក្ខណៈសំគាល់​នៅ​ត្រង់​ការ​ដឹង​គុណ និង​តប​គុណ យ៉ាង​ណា មនុស្ស​ពូកែ​ក៏​មាន​លក្ខណៈជា​គ្រឿង​សម្គាល់ យ៉ាង​នោះ​ដែរ។ លក្ខណៈ​របស់​មនុស្ស​ពូកែ ក៏​គឺ

អាន​បន្ត...

មុតិតាចិត្ត

មុតិតាចិត្ត ​មុតិតាចិត្ត បាន​ដល់​ចិត្ត​ដែល​ប្រកប​ដោយ​ភាព​ទន់ភ្លន់ រីករាយ​ត្រជាក់​ក្នុង​ពេល​ដែល​អ្នក​ដទៃ​បាន​ល្អ ឬ​បាន​ទទួលនូវ​សេចក្ដី​សម្រេច​យ៉ាង​ណា​មួយ គឺ​ជា​អាការ​នៃ​សភាវៈ​ដែល​កើត​ឡើង​ក្នុង​ចិត្ត ព្រោះ​ប្រាស​ចាក​នូវ​ការ​ច្រណែន។ មុទិតា​ចិត្ត ជា​ចិត្ត​កើត​មាន​ក្នុង​បុគ្គល​ដែល​មាន​ប្រក្រតី​ព្រម​ទទួល​នូវ​ផល​សម្រេច ឬ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ។ គុណធម៌​មួយ​នេះ មិន​មែន​កើត​ឡើង​បាន​ដោយ​ងាយៗ​ឬ​ចេះ​តែ​កើត​បាន​ក្នុង​គ្រប់​មនុស្ស​នោះ​ឡើយ ព្រោះ​ជា​ប្រក្រតី​ធម្មតានៃ​មនុស្ស​ទូទៅ ច្រើន​តែ​មិន​ព្រម​ទទួល​នូវ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ មិន​ទន់​ភ្លន់​ចិត្ត​នៅ​ពេល​ដែលអ្នក​ដទៃ​បាន​ទទួល​នូវ​ការ​សរសើរ

អាន​បន្ត...

ព័ត៌មាន​បន្ថែម