សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

 

 

សូមអញ្ជើញពុទ្ធបរិសទ័ ទស្សនាដោយរីករាយ និងសូមអនុមោទនាយកមគ្គផល តាមកំលាំងសទ្ធារជ្រះថ្លារៀងៗខ្លួន ... ។

 

ថេប​បន្ទាប់

 

ផ្សាយពីៈ វត្តឧណ្ណាលោម និង វត្តសំពៅមាស 

កម្មវិធីៈ វត្តសំពៅមាសៈ ពុធ 7.30am, ព្រហស្បតិ៍ 3.30pm,

និង នៅថ្ងៃឧបោសថសីល ម៉ោង 3.30pm វត្តឧណ្ណាលោមៈ សៅរ៍, អាទិត្យ 3.30pm

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ថេប​បន្ទាប់

 

សម្តែងដោយៈ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ទីតាំងៈ វត្ត​មណី​រតនា​រាម​ (ខេត្ត​ពោ​ធិ​សាត់​) 

កម្មវិធីផ្សាយៈ ព្រហស្បតិ៍, សុក្រ, សៅរ៍​, អាទិត្យ​ : 2.00pm-5,00pm (+7.00GMT)

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

បូជនីយដ្ឋាននៃដែនលង្កាទ្វីប

អនុរាធបុរៈស្ថិតនៅភាគកណ្តាលខាងជើង របស់ប្រទេស​ស្រី លង្កា (Ceylon)​ ជាទី​ក្រុង​ចាស់ដែល ស្ថិតនៅយ៉ាង ស្ងាត់ មានការ កាពារយ៉ាងដិតដល់ និង ខ័ណ្ឌដាច់​ ដោយ​ឡែក​ពីទីក្រុងថ្មី ដែលជាកន្លែងអ្នក រដ្ឋការ, ធនាគារ, អាគារពាណិជ្ជកម្ម, ទីផ្សារ និង សណ្ឋាគារ​ធំៗ។ យើងអាចធ្វើដំណើរទៅកាន់ទីក្រុងអនុរាធបុរី ចម្ងាយ ២០២ គ.ម. ពី ទីក្រុង Colombo, កាត់កុរុនេគលៈ (Kurunegala), វិលបត្តុ (Wilpattu) ឬឃេនឌី (Kandy) បានយ៉ាងស្រួល តាមផ្លូវជាតិ ឬផ្លូវដែក ចេញពីទីក្រុងកូឡុំបូ (Colombo) ទៅ ។ ប្រវត្តិទួទៅ តាមឯកសារប្រវត្តិសាស្ត្រ វិជយៈ (Vijaya) គឺ ជាស្តេចទីមួយរបស់ស្រីលង្កា (Sri Lanka) ដែលបាន មកតាំងទីលំនៅស្ថានក្នុងតម្ពបណ្ណិទ្វីប

អាន​បន្ត...

ប្រទេសស្រីលង្កា

ស្រី​លង្កា (​ជា​​ភាសា​អង់គ្លេស​​៖ Sri Lanka,sin. ශ්‍රී ලංකා, śrī laṃkā, [ˌɕriːˈlaŋkaː]; tam. இலங்கை, ilaṅkai​)គឺ​ជា​កោះ​ដែល​ព័ទ្ធ​ជុំ​វិញ​ដោយ​មហាសមុទ្រ​ឥណ្ឌា។ លង្កា​ទ្វីប​បាន​ទទួល​ឯក រាជ្យ​ពី​ចក្រភព​អង់គ្លេស ​នៅ​ថ្ងៃ​ទី ៤ ខែ កុម្ភះ ឆ្នាំ ១៩៤៨។​ ជា​កោះ​មួយ​ដ៏​ស្រស់​ស្អាត ​លាយ​ចំរុះ​ទៅ​ដោយ​វប្បធម៌​សាសនា​ អម្បូរ ពូជសាសន៍ និង ភូមិសាស្ត្រ។ សំណល់​បូរាណ​វត្ថុ​ជាង ២០០០ឆ្នាំ​​ នៃ​អរិយធម៌​ចាស់​មួយ​មាន វត្ត​អារាម និង បូជនីយដ្ឋាន សត្វព្រៃ សួនច្បារ ពិធី​បុណ្យ​ដ៏​ចំរុះ​ពណ៌​និង ជាតិសាសន៍ របាំ​ប្រចាំ​ជាតិ ភ្នំ ទន្លេ និង​​ទឹកធ្លាក់ គួរ​ជាទី​ទាក់​ទាញ​ដល់​ក្រសែ​ភ្នែក​អ្នក​ទេសចរ​​ទាំងឡាយ។ ក្នុង​កោះ​លង្កា​នេះ​

អាន​បន្ត...

ព្រះពុទ្ធ២៨ព្រះអង្គ

នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​យក ព្រះពុទ្ធ​សាសនា បែប​ថេរវាទ ជា​សាសនា​ចំបង ​ដូច​ជា ប្រទេស កម្ពុជា​ ស្រីលង្កា ឡាវ ភូមា ថៃ​ជា​ដើម តែង​តែ​ប្រារព្ធ​ សូត្រ​នមស្ការព្រះពុទ្ធទាំង ២៨ ព្រះអង្គនេះ នៅ​ក្នុង​ពិធីបុណ្យ​ជាតិ​បែប​​ព្រះពុទ្ធ​សាសនា។ ព្រះនាម​ព្រះពុទ្ធ ដែល​បាន​ត្រាស់​ក្នុង​អតីតកាលៈ 1. ព្រះពុទ្ធ តណ្ហង្ករៈ Tanhamkara 2. ព្រះពុទ្ធ មេធង្ករៈ Medhamkara 3. ព្រះពុទ្ធ សរណង្ករៈ Saranamkara 4. ព្រះពុទ្ធ ទីបង្ករៈ Dipamkara អានអត្តបទទាំងស្រុង សូមចុចទីនេះ ស្រង់ចេញពីគេហទំព័រ  http://5000-years.org    

ព្រះពុទ្ធសាសនា

ព្រះ​ពុទ្ធសាសនា​គឺ​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជាម្ចាស់។ ​បើ​យោង​តាម​អត្ថន័យ​នៃ​ពាក្យ​ថា​ព្រះពុទ្ធសាសនា​បែប​ភាសា​​អង់គ្លេស​​[Buddhism] ដែល​​បាន​​ក្តោប​យក​ន័យ​គ្រប​ដណ្តប់​​ទាំង​ព្រះពុទ្ធ​ជាសាស្តា ព្រះធម៌​មាន​ធម្ម​វិន័យ​ជា​​ពាក្យ​ប្រៀន​ប្រដៅ និង​ព្រះសង្ឃ​ជា​អង្គ​សាវ័ក រួម​ហៅ​ថា​ព្រះរតនត្រ័យ​គឺ​កែវ​ទាំង​៣​នេះ​ឯង។ ជីវប្រវត្តិសង្ខេប មុន​ពុទ្ធ​សករាជ​​៨០​ឆ្នាំ​ មាន​ព្រះ​រាជាណាចក្រ​តូច​មួយ​ឈ្មោះ​សក្កជនបទ​​មាន​ទី​ក្រុង​កបិល​វត្ថុ​ឬ​​ជា​រាជធានី​ដែល​ស្ថិត​នៅ​ក្រោម អាណា​គ្រប់​គ្រង​របស់​ព្រះ​បាទ​បសេនទិនា​ក្រុង​​សាវត្ថី​ក្នុង​ដែន​កោសល

អាន​បន្ត...

ព័ត៌មាន​បន្ថែម