សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

 

 

សូមអញ្ជើញពុទ្ធបរិសទ័ ទស្សនាដោយរីករាយ និងសូមអនុមោទនាយកមគ្គផល តាមកំលាំងសទ្ធារជ្រះថ្លារៀងៗខ្លួន ... ។

 

ថេប​បន្ទាប់

 

ផ្សាយពីៈ វត្តឧណ្ណាលោម និង វត្តសំពៅមាស 

កម្មវិធីៈ វត្តសំពៅមាសៈ ពុធ 7.30am, ព្រហស្បតិ៍ 3.30pm,

និង នៅថ្ងៃឧបោសថសីល ម៉ោង 3.30pm វត្តឧណ្ណាលោមៈ សៅរ៍, អាទិត្យ 3.30pm

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ថេប​បន្ទាប់

 

សម្តែងដោយៈ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ទីតាំងៈ វត្ត​មណី​រតនា​រាម​ (ខេត្ត​ពោ​ធិ​សាត់​) 

កម្មវិធីផ្សាយៈ ព្រហស្បតិ៍, សុក្រ, សៅរ៍​, អាទិត្យ​ : 2.00pm-5,00pm (+7.00GMT)

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ជីវ​ប្រ​វត្តិ​របស់​ពេទ្យ​ជីវ​ក​កោ​មារ​ភច្ច​ឧ​បាសក

ជីវ​ប្រ​វត្តិ​របស់​ពេទ្យ​ជីវ​ក​កោ​មារ​ភច្ច​ឧ​បាសក (​ជា​អ្នក​ប្រសើរ​ផ្នែក​ខាង​ញ៉ាំង​បុគ្គល​ឲ្យ​​ជ្រះ​ថ្លា​) ពេទ្យ​ជី​វក​កោ​មា​រភច្ច​ ជា​បុព្វា​ចារ្យ​ក្នុង​បណ្តា​ពេទ្យ​ទាំង​ឡាយ​ ជា​ពេទ្យ​ដែល​គួរ​ឲ្យ​គោរព​រាប់​អាន​ជា​អច្ឆរិយ​ពេទ្យ​ជា​អ្នក​ពូកែ​បំផុត​ក្នុង​ការ​វិនិច្ឆ័យ​អា​ការ​រោគ​បាន​យ៉ាង​ត្រឹម​ត្រូវ​ត្រង់​ទៅ​តាម​សមុដ្ឋាន​របស់​រោគ​ហើយ​ដាក់​ថ្នាំ​បំ​បាត់​រោគ​បាន​យ៉ាង​សក្តិ​សិទ្ធិ​ទៀត​ផង​ធ្វើ​ឲ្យ​ជម្ងឺ​ដែល​កើត​ឡើង​នោះ ជា​សះ​ស្បើយ​ទៅ​បាន​ឆាប់​រហ័ស​ថែម​ទាំង​ជា​អ្នក​បាន​ទទួល​ការ​លើក​តម្កើង​អំពី​ព្រះ​មាន​ព្រះ​ភាគ​ឲ្យ​ជា​អ្នក​ប្រ​សើរ​ជាង​ឧបាសក​ទាំង​ឡាយ​ជា​អ្ន​ក​ញ៉ាំង​បុគ្គល​ឲ្យ​ជ្រះ​ថ្លា​

អាន​បន្ត...

ប្រវត្តិរបស់ព្រះមហានាមសក្យឧបាសក

ប្រវត្តិ​របស់​ព្រះ​មហា​នាម​សក្យ​ឧ​បាសក​ (​លោក​ជា​ឯ​ត​ទគ្គៈ​ផ្នែក​ខាង​ឲ្យ​ភោ​ជន​មាន​រស​ដ៏​ឧ​ត្តម​) ព្រះ​មហា​នាម​សក្យៈ​ លោក​ជា​ឯត្តទគ្គៈ​មួយ​រូប​ក្នុង​បណ្តា​ឧ​បាសក​ទាំង​ឡាយ​ ដែល​ចូល​ចិត្ត​ថ្វាយ​ទេ​យ្យ​ធម៌​ដ៏​ប្រណិត​និង​ជា​ឧ​បាសក​ដែល​មាន​ប្រ​វត្តិ​គួរ​ឲ្យ​ជ្រះ​ថ្លា​រី​ឯ​ប្រ​វត្តិ​របស់​លោក​មាន​សម្តែង​ទុក​ទាំង​អតីត​ជាតិ​និង​បច្ចុប្ប​ជាតិ​ផង​ដែរ​ ។         ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org ដោយៈ វត្តពន្លឺពុទ្ធចក្ក (ឡាង សុភក្រ័)

បុណ្យមាឃបូជា

មាឃបូជាជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន :មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែលព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើតព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំមុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។ ការ​បង្កើត​ព្រះពុទ្ធសាសនាក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ ក្នុង​ចំណោមព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក

អាន​បន្ត...

ជានអជាប្បញ្ហា

ជានអជាប្បញ្ហា (រវាង​អ្នក​ដែល​ដឹង​បុណ្យ​បាប​និង​អ្នក​មិន​ដឹង ពេល​ធ្វើ​បាប​តើ​អ្នក​ណា​បាប​ធ្ងន់​ជាង)? ការ​ដែល​លើក​យក​បញ្ហា​នេះ​មក​សម្ដែង ព្រោះ​ខ្ញុំ​ធ្លាប់​ឬ​ពពួក​ជន​ខ្លះ​តែង​ជជែក​គ្នា​ជា​រឿយៗ ប៉ុន្តែនៅ​តែ​មិន​ដាច់​ស្រេច​សោះ ហើយ​ក្នុង​ពេល​នេះ​ខ្ញុំ​ក៏​មិន​ចាំ​បាច់​ពន្យល់​ឲ្យ​ពិស្ដារ​ទេ សូម​មិត្ត​អ្នក​អាច​សិក្សា​ការ​សន្ទនា​សាកច្ឆា រវាង​ស្ដេច​មិលិន្ទ្រា​រាជ និង​ ព្រះ​នាគសេនត្ថេរ ដូចតទៅៈ ព្រះ​បាទ​មិលិន្ទ្រៈ ស្ដេច​ទ្រង់​សួរ​ទៅ​ព្រះនាគ​សេនត្ថេរ​ថាៈ បពិត្រ​ព្រះថេរៈ​ដ៏​ចម្រើន ជន​ពីរ​នាក់ ជន​ម្នាក់​ជា​អ្នក​ចេះ​ដឹង​ស្គាល់​បុណ្យ​បាប ហើយ​ទៅ​ប្រព្រឹត្ត​ធ្វើ​អំពើ​បាប

អាន​បន្ត...

ព័ត៌មាន​បន្ថែម