សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

 

 

សូមអញ្ជើញពុទ្ធបរិសទ័ ទស្សនាដោយរីករាយ និងសូមអនុមោទនាយកមគ្គផល តាមកំលាំងសទ្ធារជ្រះថ្លារៀងៗខ្លួន ... ។

 

ថេប​បន្ទាប់

 

ផ្សាយពីៈ វត្តឧណ្ណាលោម និង វត្តសំពៅមាស 

កម្មវិធីៈ វត្តសំពៅមាសៈ ពុធ 7.30am, ព្រហស្បតិ៍ 3.30pm,

និង នៅថ្ងៃឧបោសថសីល ម៉ោង 3.30pm វត្តឧណ្ណាលោមៈ សៅរ៍, អាទិត្យ 3.30pm

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ថេប​បន្ទាប់

 

សម្តែងដោយៈ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ទីតាំងៈ វត្ត​មណី​រតនា​រាម​ (ខេត្ត​ពោ​ធិ​សាត់​) 

កម្មវិធីផ្សាយៈ ព្រហស្បតិ៍, សុក្រ, សៅរ៍​, អាទិត្យ​ : 2.00pm-5,00pm (+7.00GMT)

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ធម៌ពិត​ផ្សេងគ្នា​ក្នុង​លោក ៦

ធម៌ពិត​ផ្សេងគ្នា​ក្នុង​លោក ៦ នៅពេល​សិង​លក់ សម្រាន្ត​លក់ សភាវ​លោកមិន​ប្រាកដ ឡើយ មិន​មាន​អ្វី​ប្រាកដ​ទាំង​អស់ មិន​មាន​វិថីចិត្ត អត់​ឃើញ អត់​ឮ អត់ដឹង​ក្លិន អត់​ដឹង​រស អត់​ដឹងផោដ្ឋព្វៈ និង អត់ដឹងថា ខ្លួន​ឯង​ជា អ្នក​ណា នៅទី​ណា ពោល​គឺ​អត់​ដឹង​អ្វី​ទាំង​អស់ ។  ភវង្គចិត្ត មាន ខណៈ​កើតហើយ​រលត់ រួចទៅ​កើតបន្ត​យ៉ាង​លឿន​រហ័ស​មាន​​​កិច្ច រក្សាភព​ដែល​បដិសន្ធិ សន្មត​ថា​ជាបុគ្គល​សឹង​លក់ ឬ​សម្រាន្ត​លក់ ដេក​លក់ រហូតដល់ភ្ញាក់ ឃើញទៀត ឮទៀត នឹកគិតទៀត រហូត​ដល់​ស្លាប់​ទៅ ។ កាលដែល​មិន​បាន​យល់ ឬនៅ​មិន​ទាន់​ដឹង​ថា លោក​ដែល ប្រាកដ​ផ្លូវ​ភ្នែក​នោះ​ជា​លោក​មួយ​ដោយ​ឡែក សភាវ​ធម៌​ជា​ធម៌ពិត

អាន​បន្ត...

យល់ដឹង​ធម៌ពិត

បើមិន​បានយល់​ដឹងធម៌​ពិត ដែលប្រាកដ​ផ្លូវ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក្នុង​ខណៈនេះ​ឱ្យបាន​ត្រឹម​ត្រូវ​តាម សេច​ក្តី​ពិតទេ គឺមិន​អាច​បដិ​បត្តិ​ធម៌​បានឡើយ ។ មិន​មាន​អ្នកណា​បដិ​បត្តិធម៌ បានទេ បើមិន​បាន​យល់ មិន បាន​ដឹង​ថា អ្វីជា​ធម៌​ពិត ហើយ​ធ​ម៌ពិត​កើត​ប្រាកដ​នៅ​ទី​ណា​ទេនោះ ។  ដូច្នេះ ចាប់​ផ្តើម​មុន​អ្វី​​ៗ​ទាំង​អស់ គឺ​សិក្សា​ស្តាប់​ឱ្យ​បាន យល់​ថា បដិ​បត្តិគឺអ្វី ។ កុំឱ្យ​យល់​ច្រឡំ​ថា​បដិបត្តិ​បានសេចក្តីថាធ្វើ ក៏ចេះ​តែ​ធ្វើ​ៗទៅ ឱ្យ​តែ​បាន​​ពាក្យថា​ធ្វើធម៌​ដែរ​នោះ ការ​អប់រំ ចម្រើន​បញ្ញាមិន​មែន​ដូច្នោះ​ឡើយ ។ កំពុង​​​ឃើញ​ខណៈ​នេះ មាន សភាវ​ធម៌​ប្រាកដ​ផ្លូវ​ភ្នែក

អាន​បន្ត...

រាគៈ ទោសៈ មោហៈ

រាគៈ ទោសៈ មោហៈ អធិប្បាយ​អំពើ​ភ្លើង​កិលេស ដូច​ម្ដេច​ហៅ​ថា ភ្លើង​កិលេស? រាគៈ (សេចក្ដី​ត្រេកត្រអាល​ក្នុង​កាម​គុណ); ទោសៈ (​សេចក្ដី​ប្រទូស្ដ​ដល់​សត្វ​និង​សង្ខារ); មោហៈ (សេចក្ដីវង្វេង​ មិន​ដឹង​តាម​ពិត​របស់​សង្ខារ)។ អកុសល​ធម៌ ៣ យ៉ាង​នេះ ជា​ដើម​លោក​ហៅ​ថា ភ្លើង​កិលេស, ព្រោះ​ជា​របស់​ដុត​សត្វ​ឲ្យ​ក្ដៅ​ដូច​ភ្លើង; កិលេស​នេះ​កាល​បើ​កើត​ឡើង​ក្នុង​សន្ដាន​នៃ​សត្វ​ឯ​ណា​ហើយ ក៏​ធ្វើ​សត្វ​នោះ​ឲ្យ​ក្ដៅ​ក្រហល់​ក្រហាយ​រសាប់រសល់​នៅ​មិន​សុខ​ឡើយ។ ពពួក​សត្វ​ក្នុង​លោក លើក​ទុក​តែ​ព្រះពុទ្ធ​ជាម្ចាស់ និង​ព្រះអរហន្ត​សាវ័ក​ចេញ, ក្រៅ​ពី​នោះ​សូម្បី​គ្រាន់​តែ​ដឹង​ថា រាគៈ,​ទោសៈ,​មោហៈ ជា​ភ្លើង​ប៉ុណ្ណោះ ក៏​ចាត់​ជា​គ្រាន់​បើ

អាន​បន្ត...

ព្រះនិព្វាន​ជា​ធម៌​ដ៏ឧត្ដម

ព្រះនិព្វាន​ជា​ធម៌​ដ៏ឧត្ដម និព្វានំ បរមំ វទន្តិ ពុទ្ធា ព្រះពុទ្ធ​ទាំង​ឡាយ​តែង​សម្ដែង​ថា ព្រះនិព្វាន​ជា​ធម៌​ដ៏​ឧត្ដម នោះ, ឲ្យ​មាន​សេចក្ដី​ពិស្ដារ​ដើម្បី​ជា​គ្រឿង​ប្រដាប់​សតិបញ្ញា និង​ជា​វត្ត​ប្រតិបត្តិ​របស់​សាធុជន​ពុទ្ធបរិស័ទ ដូច​ត​ទៅ​នេះ៖ លោក​អ្នក​ប្រាជ្ញ​ទាំង​ឡាយ ហៅ​ថា ពុទ្ធៈ។ ពុទ្ធៈ​នេះ​មាន​ច្រើន​ប្រភេទ, ន័យ​ខ្លះ​ចែក​ជា ២, ន័យ​ខ្លះ​ចែក​ជា ៣, ន័យ​ខ្លះ​ចែក​ជា​៤។ ១. តាម​ន័យ​ដែល​ចែក​ជា ២ ចំពូក​នោះ គឺ​ព្រះសព្វញ្ញុពុទ្ធ​លោក​អ្នក​ត្រាស់​ដឹង​នូ​វ​ញេយ្យធម៌​ទាំង​ពួង​ឥត​ចន្លោះ ចំពោះ​ព្រះអង្គ ហើយ​សម្ដែង​ប្រដៅ​អ្នក​ដទៃ​ឲ្យ​ត្រាស់​ដឹង​បាន​ ១, ព្រះ​បច្ចេកពុទ្ធ លោក​អ្នក​ត្រាស់​ដឹង​ចំពោះ​ព្រះអង្គ​ដែរ

អាន​បន្ត...

ព័ត៌មាន​បន្ថែម