សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

 

 

សូមអញ្ជើញពុទ្ធបរិសទ័ ទស្សនាដោយរីករាយ និងសូមអនុមោទនាយកមគ្គផល តាមកំលាំងសទ្ធារជ្រះថ្លារៀងៗខ្លួន ... ។

 

ថេប​បន្ទាប់

 

ផ្សាយពីៈ វត្តឧណ្ណាលោម និង វត្តសំពៅមាស 

កម្មវិធីៈ វត្តសំពៅមាសៈ ពុធ 7.30am, ព្រហស្បតិ៍ 3.30pm,

និង នៅថ្ងៃឧបោសថសីល ម៉ោង 3.30pm វត្តឧណ្ណាលោមៈ សៅរ៍, អាទិត្យ 3.30pm

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ថេប​បន្ទាប់

 

សម្តែងដោយៈ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ទីតាំងៈ វត្ត​មណី​រតនា​រាម​ (ខេត្ត​ពោ​ធិ​សាត់​) 

កម្មវិធីផ្សាយៈ ព្រហស្បតិ៍, សុក្រ, សៅរ៍​, អាទិត្យ​ : 2.00pm-5,00pm (+7.00GMT)

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ជីវ​​ប្រវត្តិ​របស់​ព្រះ​អង្គ​ម្ចាស់​អភយ​រាជ​កុ​មារ​

ជីវ​​ប្រវត្តិ​របស់​ព្រះ​អង្គ​ម្ចាស់​អភយ​រាជ​កុ​មារ​ (​ជា​ឧ​បាសក​ដ៏​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) ព្រះ​អង្គ​ម្ចាស់​អភយ​រាជ​កុមារ​ជា​ឧ​បាសក​មក​អំពី​ព្រះ​រាជ​ត្រ​កូល​ទ្រង់​ក៏​ជា​អ្នក​រាប់​អាន​ព្រះ​ពុទ្ធ​សាសនា​ ថែម​ទាំង​ជា​អ្នក​បាន​សម្រេច​អរិយ​ផល​ដែល​ចាត់​ជា​សក្ខីភាព​របស់​ព្រះ​ពុទ្ធ​សាសនា​នេះអ្នក​ដែល​រាប់​អាន​ហើយ​អាច​ពិ​សោធ​រិះ​រក​សេចក្តី​ពិត​បាន​ថា​របស់​ពិត​ដ៏​ប្រសើរ​ដែល​មាន​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។         ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org ដោយៈ វត្តពន្លឺពុទ្ធចក្ក (ឡាង សុភក្រ័)

ជីវ​ប្រ​វត្តិ​របស់​សូរ​អម្ព​ដ្ឋ​ឧ​បាសក​

ជីវ​ប្រ​វត្តិ​របស់​សូរ​អម្ព​ដ្ឋ​ឧ​បាសក​ (​លោក​ជា​ឯ​តទគ្គៈ​ផ្នែក​ខាង​អ្នក​ជ្រះ​ថ្លា​មិន​កម្រើក) សូរ​អម្ព​ដ្ឋ​សេដ្ឋី​ជា​ឧ​បាសកដែល​ជា​អ្នក​ទ្រ​ទ្រង់​នូ​គុណ​ធម៌​ដ៏​ឧត្តម​ម្នាក់​ដែរ​ក្នុង​បណ្តា​ឧបាសក​ទាំង​ឡាយ​ក្នុង​ព្រះ​សាសនា​នេះ​ដោយ​លោក​ជា​អ្នក​បាន​ទទួល​ការ​ប្រ​កាស​តែង​តាំង​អំពី​ព្រះ​ទស​ពល​ឲ្យ​ជា​អ្នក​ប្រ​សើរ​ជាង​ឧ​បាសក​ទាំង​ឡាយ​ជា​អ្នក​ជ្រះ​ថ្លា​មិន​កម្រើក​ ដូច​មាន​សម្តែង​ប្រា​កដ​នៅ​ក្នុង​គម្ពីរ​អង្គុត្តរ​និកាយ​ ឯក​និ​បាត​ ថា ៖ ឯតទគ្គំ ភិក្ខ​វេ មម សាវ​កានំ​ ឧ​បាសកានំ  អវេ​ច្ចប្ប​សន្នា​នំ យទិ​ទំ​ សូរោ​ អម្ព​ដ្ឋោ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​

អាន​បន្ត...

ពិចារណា​អានិសង្ស​របស់​មេត្តា

ពិចារណា​អានិសង្ស​របស់​មេត្តា ធម៌​ដែល​ផ្ទុយ​គ្នា​ពី​សេចក្ដី​ក្រោធ គឺ​មេត្តា។សេចក្ដី​ក្រោធមាន​ទោស បង្ក​ផល​អាក្រក់​ដ៏​ក្រៃ​លែងយ៉ាង​ណា​មេត្តា​ក៏​មាន​គុណ បង្ក​ផល​ល្អ​ច្រើន​ក្រៃលែង​ដូច្នោះ​ដែរ។កាល​បើ​ដូចនេះ ទើប​គួរ​រម្ងាប់​សេចក្ដី​ក្រោធហើយ​តាំង​ចិត្ត​មេត្តា​មក​ជំនួស​វិញ ឲ្យ​មេត្តា​ហ្នឹង​ឯងជួយ​កម្ចាត់​កម្ចាយ និង​ការពារ​រាំរាំង​សេចក្ដី​ក្រោធរហូត​ដល់​បាន​ឈ្នះ​ជា​ស្នាពរ។ អ្នក​មាន​មេត្តា​អាច​យក​ឈ្នះ​ចិត្ត​អ្នក​ដទៃ​បានជា​ជ័យ​ជម្នះ​ដ៏​ប្រសើរ អ្នក​ដែល​តាំង​នៅ​ក្នុង​មេត្តា​ឈ្មោះ​ថា​ធ្វើ​នវ​ប្រយោជន៍​ទាំង​ពីរ គឺ​ប្រយោជន៍ខ្លួន​ឯង និងប្រយោជន៍​អ្នក​ដទៃ។ មេត្តា​បាន​ធ្វើ​ចិត្ត​ឲ្យ​ស្រស់​ថ្លា

អាន​បន្ត...

ពិចារណា​ញាតិ​ក្នុង​សង្សារវដ្ដ

ពិចារណា​ញាតិ​ក្នុង​សង្សារវដ្ដ មាន​ព្រះពុទ្ធ​វចនៈ​កន្លែង​មួយ​បាន​សម្ដែង​ថា ក្នុង​សង្សារវដ្ដគឺ​កាល​វិល​វល់​កើត​ស្លាប់​ដែល​កំណត់​ទីបំផុត​ខាង​ដើម​មិន​បាន​នេះសត្វណា​ដែល​មិន​ធ្លាប់​ជា​មាតា មិន​ធ្លាប់​ជាបិតា មិន​ធ្លាប់​ជា​បុត្រមិន​ធ្លាប់​ជា​ធីតា​នឹង​គ្នា សត្វ​នោះ​មិន​ងាយ​រក​បាន​ទេ ដូច្នេះ​កាល​បើ​មាន​ហេតុ​នាំ​ឲ្យ​ក្រោធ​កើត​ឡើង​ពី​អ្នក​ណា គប្បី​ពិចារណា​ថាបុគ្គល​នោះ​ធ្លាប់​ជាមាតា​របស់​យើង បុគ្គល​នោះ​ធ្លាប់​ជា​បិតា​របស់​យើង។ អ្នក​ដែល​មាន​មាតា​នោះ រក្សា​កូន​ទុក​ក្នុង​ពោះ​ជា​ច្រើន​ខែគ្រា​កាល​ចាក​ផ្ទៃ​មក​ហើយ ក៏​ចិញ្ចឹម​ថែរក្សា​មិន​ខ្ពើម​មូត្រ​លាមកទឹក​មាត់​ទឹក​សម្បោរ​ជា​ដើម

អាន​បន្ត...

ព័ត៌មាន​បន្ថែម