សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

 

 

សូមអញ្ជើញពុទ្ធបរិសទ័ ទស្សនាដោយរីករាយ និងសូមអនុមោទនាយកមគ្គផល តាមកំលាំងសទ្ធារជ្រះថ្លារៀងៗខ្លួន ... ។

 

ថេប​បន្ទាប់

 

ផ្សាយពីៈ វត្តឧណ្ណាលោម និង វត្តសំពៅមាស 

កម្មវិធីៈ វត្តសំពៅមាសៈ ពុធ 7.30am, ព្រហស្បតិ៍ 3.30pm,

និង នៅថ្ងៃឧបោសថសីល ម៉ោង 3.30pm វត្តឧណ្ណាលោមៈ សៅរ៍, អាទិត្យ 3.30pm

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ថេប​បន្ទាប់

 

សម្តែងដោយៈ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ទីតាំងៈ វត្ត​មណី​រតនា​រាម​ (ខេត្ត​ពោ​ធិ​សាត់​) 

កម្មវិធីផ្សាយៈ ព្រហស្បតិ៍, សុក្រ, សៅរ៍​, អាទិត្យ​ : 2.00pm-5,00pm (+7.00GMT)

Watch Recorded Live @ YOUTUBE

Direct to the channel @ USTREAM

ព្រះអរហន្ត​ក្រោយ​អំពីអស់​ជិវិតទៅ តើដូចម្តេច ?

                                          ព្រះអរហន្ត​ក្រោយ​អំពីអស់​ជិវិតទៅ  តើដូចម្តេច ?  ចម្លើយៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនទៀង របស់ណា​មិនទៀង របស់នោះជាទុក្ខ របស់​ណាមិន​ទៀងជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា របស់នោះជា អនត្តា ។ យើងមិនអាច​ឆ្លើយថា ព្រះអរហន្ត ក្រោយអំពីអស់ ជីវិតទៅ យ៉ាងម៉េចៗបានឡើយ ព្រោះ​យើង​​ឃើញនូវបញ្ច ក្ខន្ធក្នុងបច្ចុប្បន្នតាមពិត រកព្រះអរហន្ត​ពុំមានឡើយ រកសត្វរក​បុគ្គល​ក៏ពុំមាន​ដែរ ឃើញតែ​បញ្ចក្ខន្ធ មានការកើត​ឡើង ហើយរលត់ទៅវិញ​ជាធម្មតា​តែប៉ុណ្ណោះ

អាន​បន្ត...

ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ

ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ អ្នក​ដែល​មាន​អធិវាសនក្ខន្តី​ខ្ជាប់ខ្ជួន​ល្អ រមែង​ឈ្នះ​អ្នក​ដែល​មាន​សេចក្ដី​ក្រេវក្រោធ ដូច​នាង ឧត្តរា ដែល​ឈ្នះ​នាង សិរិមា។ សូម​នាំ​រឿងនោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​ត​ទៅ​នោះ៖ រឿង នាង​ឧត្តរា នាង​ឧត្តរា ជា​ឧបាសិកានោះ ជា​អ្នក​បាន​សម្រេច​សោតា តាំង​ពីក្មេង ជា​ធីតា​របស់​បុណ្ណសេដ្ឋី ជា​ភរិយា​របស់​រាជគហសេដ្ឋី​ដែល​ជា​មនុស្ស​មិច្ឆាទិដ្ឋិ។ តាំង​ពី​ថ្ងៃ​ដែល​នាងទៅ​នៅ​ក្នុង​ផ្ទះ​ស្វាមី មិន​មាន​ឱកាស​នឹង​បរិច្ចាគ​ទាន, នាង​ក៏​បាន​ជួយ​សិរិមា ដែល​ជា​ស្ត្រី​ពេស្យា​ផ្កាមាស​ឲ្យ​មក​នៅ​បម្រើ​ស្វាមី​របស់​នាង ហើយ​នាង​ចៀស​ចេញ​ទៅ​ធ្វើ​ការ​កុសល​តាម​ប្រាថ្នា។

អាន​បន្ត...

អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ

អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ   ព្រះ​សាស្ដា កាល​ដែល​ព្រះអង្គ​គង់​ប្រថាប់​នៅ​អគ្គាឡវចេតិយទ្រង់​បាន​ប្រារព្វ​ទេវតា​មួយ​អង្គ​ដែល​មាន​បញ្ហា​ជា​មួយ​ ភិក្ខុមួយរូបព្រះអង្គ​ទ្រង់​ត្រាស់​នូវ​ព្រះធម៌​ទេសនា​នេះ​ថា <<យោ វេ ឧប្បតិតំកោធំ>> ជា​ដើម។   ភិក្ខុ​កាប់​ដើម​ឈើ​ដែល​ទេវតា​អាស្រ័យ​នៅ សេចក្ដី​ពិស្ដារ​ថាកាល​ព្រះ​សាស្ដា​ទ្រង់​អនុញ្ញាត​នូវ​សេនាសនៈ​ដល់​ភិក្ខុសង្ឃ​ហើយនិង​កាល​សេនាសនៈ​ទាំង​ឡាយ ដែល​គ្រហស្ថ​ទាំង​ឡាយមាន​សេដ្ឋី​ក្នុង​ក្រុង​រាជគ្រឹះ​ជា​ដើម

អាន​បន្ត...

ភារៈធ្ងន់​របស់​ម៉ែ

ភារៈធ្ងន់​របស់​ម៉ែ   កាល​បើ​ពោល​តាម​ច្បាប់​ធម្មជាតិឬ​ពោល​តាម​សេចក្ដី​ពិត​ដែល​ប្រាកដ​ឲ្យ​ឃើញម៉ែ​ឈ្មោះ​ថា​ធ្វើ​នូវ​របស់​ដែល​ធ្វើ​បាន​ដោយ​លំបាក ហើយ​សេចក្ដី​លំបាក​នេះឪពុក​មិន​អាច​ធ្វើ​ជំនួស​បាន​ឡើយ ពោល​គឺ​ ម៉ែ​ត្រូវ​មាន​រដូវ ត្រូវ​ពពោះនិង ត្រូវឆ្លង​ទន្លេ (សម្រាលកូន)នេះ​គឺ​ជា​សេចក្ដី​ទុក្ខ​លំបាក​របស់​ម៉ែ​គ្រប់​គ្នា ក្នុង​នោះមាន​ម៉ែ​មិន​តិច​នាក់​ទេ ដែល​ត្រូវ​បាន​បាត់​បង់​ជីវិតព្រោះ​ការ​ឆ្លង​ទន្លេ។ ព្រោះ​ហេតុ​ដូច្នេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ក្នុង​កាល​ដែល​ព្រះអង្គ​នៅ​ជា​ព្រះមហាពោធិសត្វ សោយព្រះជាតិ​ជា​តាបស​ឈ្មោះសោណបណ្ឌិត

អាន​បន្ត...

ព័ត៌មាន​បន្ថែម