សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

បុណ្យ​ថ្វាយ​ឆត្រ​ផ្កា​ចំពោះ​ព្រះ​សម្ពុទ្ធ​

បុប្ផច្ឆត្តិយ​ត្ថេរា​បទាន​
កាលព្រះ​ដ៏ព្រះ​ភាគ​ព្រះ​នាម​សិទ្ធត្ថ​ ជា​ច្បង​ក្នុង​លោក​ប្រកប​ដោយ​តា​ទិ​គុណ​ ទ្រង់​ប្រកាស​នូវ​សច្ចៈ​ ញ៉ាំង​ពួក​សត្វ​ឲ្យ​រំលត់​ទុក្ខ​ ខ្ញុំ​បាន​យក​ផ្កា​ឈូក​ដែល​ដុះ​ក្នុង​ទឹក​ ជា​ទី​រីក​រាយ​នៃ​ចិត្ត​ធ្វើ​ជា​ឆត្រ​ផ្កា​ ហើយ​បូជា​ព្រះ​សម្ពុទ្ធ​ ។

ឯ​ព្រះ​សាស្តា​ ព្រះ​នាម​សិទ្ធ​ត្ថ​ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃ​លោក​ ទ្រង់​គួរ​ទទួល​នូវ​គ្រឿង​បូជា​ ទ្រង់ឋិត​នៅក្នុង​ពួក​ភិក្ខុ​ ហើយ​សម្តែង​នូវ​គា​ថា​ទាំង​នេះ​ថា​ បុគ្គល​ណា​ ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ បាន​បាំង​ឆត្រ​ថ្វាយ​តថា​គត​ បុគ្គ​ល​នោះ​ រមែង​មិន​ទៅ​កាន់​ទុគ្គតិ​ ដោយ​ចិត្ត​ជ្រះ​ថ្លា​នោះ​ឡើយ​ ។

លុះ​ព្រះ​សម្ពុទ្ធ​ព្រះ​នាមសិទ្ធត្ថ​ ជា​លោក​នា​យក​ ទ្រង់​ត្រាស់​គាថា​នេះ​ហើយ​ ទ្រង់​បញ្ជូន​បរិស័ទ​ទៅ​ រួច​ហើយ​ស្តេច​ពុទ្ធ​ដំណើរ​ទៅ​កាន់​អាកាស​ ដែល​ជា​ទី​រីក​រាយ​នៃ​សត្វ​ស្លាប ។ 

កាល​ព្រះ​សម្ពុទ្ធ​ជា​ទេ​វតារបស់​មនុស្ស​ ទ្រង់​ក្រោក​ឡើង​ សេ្វតច្ឆត្រ​ក៏​អណ្តែត​ឡើង​ឆត្រ​ដ៏​ឧត្តម​ បាន​អណ្តែត​ទៅ​ពី​ខាង​មុខ​ព្រះ​សម្ពុទ្ធ​ដ៏​ប្រសើរ​ ។
ក្នុង​កប្ប​ទី ៩៤​ អំពី​កប្ប​នេះ​ ក្នុង​កាល​នោះ​ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ឆត្រ​ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិ​ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ឆត្រ​ផ្កា​ ។ ក្នុង​កប្ប​ទី​ ៧៤​ ខ្ញុំ​បាន​កើត​ជា​ស្តេច​ចក្រ​ពត្តិ​ ៨​ ជាតិ​ មាន​ព្រះ​នាម​ជលសិខៈ ទ្រង់​បរិ​បូរណ៌​ដោយ​កែវ​ ៧​ប្រការ​ មាន​កម្លាំង​ច្រើន ។  

បដិសម្ភិទា​ ៤​ វិមោក្ខ​ ៨​ និង​អភិញ្ញា​ ៦​​ នេះ​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ​ ទាំង​សាសនា​ របស់​ព្រះ​ពុទ្ធ​ ខ្ញុំ​ក៏​បាន​ប្រ​តិ​បត្តិ​ហើយ ។

បានឮថា​ ព្រះ​បុប្ផច្ឆត្តិ​យត្ថេរ​ មាន​អា​យុ​ បាន​សម្តែង​នូវ​គាថា​ ទាំង​នេះ​ ដោយ​ប្រការ​ដូច្នេះ​ ។

ចប់​បុប្ផច្ឆត្តិ​យ​ត្ថេរា​បទាន ។
ដកស្រង់​ចេញ​ពី​ ព្រះ​ត្រៃ​បិដក​ភាគ ៧៤ ទំព័រ​ ៣៨-៣៩
ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org

ព័ត៌មាន​បន្ថែម