សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

បុណ្យ​នៃ​ទេវ​ធី​តា​បាន​ធ្វើ​ហើយ​

បីឋវិមាន
(ព្រះ​មោគ្គ​ល្លាន​សួរ​ថា) តាំង​របស់​នាង​ ជា​វិ​ការៈ​ នៃ​មាស​ដ៏​ធំ​ទូ​លាយ​ មាន​សន្ទុះ​លឿន​ដូច​ចិត្ត​ ទៅ​តាម​ប្រា​ថ្នា​បាន​ ម្នាល​នាង​មាន​ខ្លួន​ប្រ​ដាប់​ហើយ ទ្រ​ទ្រង់​នូវ​កម្រង​ផ្កា​ មាន​សំពត់​ល្អ​ នាង​ភ្លឺ​ស្វាង​ដូច​ជា​ផ្លេក​បន្ទោរ​ ញ៉ាំង​ទី​បំផុត​នៃ​ពពក​ឲ្យ​ភ្លឺ​ច្បាស់​ តើ​នាង​មាន​សម្បុរ​បែប​នេះ​ ដោយ​ហេតុ​អ្វី ផល​សម្រេច​ដល់​នាង​ក្នុង​ទី​នេះ​ផង​ ភោ​គៈ​ទាំង​ឡាយ​ ឯណា​នី​មួយ​ជា​ទី​គាប់​ចិត្ត​ ភោ​គៈ​ទាំង​នោះ​ ក៏​កើត​ឡើង​ដល់​នាង​ផង​ តើ​ដោយ​ហេតុ​អ្វី​ ម្នាល​ទេវ​ធី​តា​ មាន​អានុ​ភាព​ច្រើន អត្មា​សូម​សួរ​នាង​ នាង​​កាល​កើត​ ជា​មនុស្ស​ បាន​ធ្វើ​បុណ្យ​អ្វី​នាង​ មាន​អា​នុ​ភាព​រុង​រឿង​យ៉ាង​នេះ ទាំង​សម្បុរ​ របស់​នាង​ក៏​ភ្លឺ​ច្បាស់​សព្វ​ទិស​ តើ​ដោយ​ហេតុ​អ្វី ។

ទេវ​តា​នោះ​ ដែល​ព្រះ​មោគ្គ​ល្លាន​សួរ​ហើយ​ មាន​ចិត្ត​ត្រេក​អរ​ លុះ​ព្រះ​មោ​គ្គ​ល្លាន​សួរ​ប្រ​ស្នា​ហើយ ក៏​ដោះ​ស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​ ខ្ញុំ​កាល​ដែល​កើត​ ជា​មនុស្ស​ ក្នុង​ពួក​មនុស្ស​បាន​ ឲ្យ​អា​សនៈ​ដល់​អា​គន្តុក​ភិក្ខុ​ បាន​ថ្វាយ​បង្គំ​ ធ្វើ​អញ្ជលី​កម្ម​ ឲ្យ​ទាន​តាម​អនុ​ភាព (នៃ​ខ្ញុំ​) ។ ព្រោះ​ហេតុ​នោះ​ បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ ព្រោះ​ដំណើរ​នោះ​ផល​ទើប​សម្រេច​ ដល់​ខ្ញុំ​ក្នុង​ទី​នេះ​ផង​ ភោ​គៈ​ទាំង​ឡាយ​ណា​នី​មួយ​ដែល​ជា​ទី​ពេញ​ចិត្ត​ ភោគៈ​ទាំង​​នោះ​ក៏​កើត​ឡើង​ដល់​ខ្ញុំ​ផង​ ។

បពិត្រ​ភិក្ខុ មាន​អនុ​ភាព​ច្រើន ខ្ញុំ​នឹង​ប្រាប់​ដល់​លោក​ កាល​ដែល​ខ្ញុំ​កើត​ជា​មនុស្ស​ បាន​ធ្វើ​បុណ្យ ណា​ ខ្ញុំ​មាន​អានុ​ភាព​ដ៏​រុង​រឿង​យ៉ាង​នេះ ទាំ​ង​សម្បុរ​របស់​ខ្ញុំ​ ក៏​ភ្លឺ​ច្បាស់​សព្វ​ទិស​ ដោយ​ផល​បុណ្យ​នោះ ។

ចប់​ បីឋ​វិមាន​
ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដក​ភាគ​ ៥៥ ទំព័រ ១-២
ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org

ព័ត៌មាន​បន្ថែម