សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

សេចក្តី​ជ្រះ​ថ្លា​​ក្នុង​ព្រះ​សង្ឃ​

សម្ប​សា​ទិក​ត្ថេរា​បទាន​

បពិត្រ​ព្រះ​ពុទ្ធ​មា​ន​ព្យា​យាម​ ខ្ញុំ​សូម​ន​មស្ការ​ចំពោះ​ព្រះ​អង្គ​ ព្រះ​អង្គ​ផុត​ស្រ​ឡះ​ហើយ ចាក​កិលេស​ទាំង​ពួង​ ខ្ញុំ​ព្រះ​អង្គ​ដល់​ហើយ​នូវ​សេច​ក្តី​វិនាស​ សូម​ព្រះ​អង្គ​ជា​ទី​ពឹង​របស់​ខ្ញុំ​នោះ ។

ព្រះ​សិទ្ធត្ថ​ ទ្រង់​មិន​មាន​បុគ្គល​ប្រៀប​ផ្ទឹម​ ក្នុង​លោក​ ទ្រង់​សម្តែង​ប្រាប់​ខ្ញុំ​ថា​ ព្រះ​សង្ឃ​សើ្ម​ដោយ​មហា​សមុទ្រ​ ប្រ​មាណ​មិន​បាន​ ប្រ​សើរ​បំផុត​ អ្នក​ចូរ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ ទាំង​ចូរ​បណ្តុះ​នូវ​ពូជ​ដ៏​ល្អ​ ក្នុង​ព្រះ​សង្ឃ​ដែល​ទុក​ជា​ស្រែ​មិន​មាន​ធូលី​គឺ​រាគៈ​ ជា​ស្រែ​ប្រ​គល់​ផល​ ឥត​មាន​ទី​បំផុត ។

ព្រះ​សព្វ​ញ្ញូ​ ជា​ឆ្នើម​ក្នុង​លោក​ ព្រះ​អង្គ​ប្រសើ​រ​ជាង​ពួក​នរៈ​ លុះ​ទ្រង់​សម្តែង​នូវ​ពាក្យ​នេះ​ ទ្រង់​ប្រៀន​ប្រ​ដៅ​ខ្ញុំ​យ៉ាង​នេះ​ហើយ ក៏​ស្តេច​ហោះ​ឡើង​ទៅ​ឯ​ផ្ទៃ​អា​កាស​ ។ កាល​ដែល​ព្រះ​សព្វ​ញ្ញូ​ ប្រ​សើរ​ជាង​ពួក​នរៈ​ ស្តេច​ពុទ្ធ​ដំណើរ​ទៅ​ហើយ មិន​យូរ​ប៉ុន្មាន​ ខ្ញុំ​ក៏​ដល់​នូវ​មរណៈ ហើយ​បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត​ ។

ក្នុង​កាល​នោះ​ ខ្ញុំ​បាន​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ក្នុង​ព្រះ​សង្ឃ​ ដែល​ជា​ស្រែ​មិន​មាន​ធូលី​ ជា​ស្រែ​ប្រ​គល់​ផល​ឥ​ត​​មាន​ទី​បំផុត​ ខ្ញុំ​បាន​រីក​រាយ​ហើយ​ ក្នុង​ឋាន​សួគ៌​អស់​មួយ​កប្ប​ ។ 

ក្នុង​កប្ប​ទី​ ៩៤​ អំពី​កប្ប​នេះ​ ក្នុង​កាល​នោះ​ ព្រោះ​ហេតុ​ដែល​ខ្ញុំ​មាន​សេច​ក្តី​ជ្រះ​ថ្លា​ ខ្ញុំ​មិន​ដែល​ស្គាល់​ទុ​គ្គ​តិ​ នេះ​ជា​ផល​នៃ​សេចក្តី​ជ្រះ​ថ្លា​ ។ បដិសម្ភិ​ទា​ ៤​ វិមោក្ខ​ ៨​ និង​អភិញ្ញា​ ៦​ នេះ​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ​ ទាំង​​សាសនា​ របស់​ព្រះ​ពុទ្ធ​ ខ្ញុំ​បាន​ប្រតិ​បត្តិ​ហើយ ។

បាន​ឮថា​ ព្រះ​សម្ប​សាទិក​ត្ថេរ​ មាន​អា​យុ​ បានស​ម្តែង​នូវ​គាថា​ ទាំង​នេះ​ដោយ​ប្រ​ការ​ដូច្នេះ​ ។

ចប់​ សម្ប​សាទិក​ត្ថេរា​បទាន ។
ដកស្រង់​ទាំង​ស្រុង​ចេញ​ពី​ បិដកភាគ ៧៤ ទំព័រ ៦-៧
ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org

ព័ត៌មាន​បន្ថែម