សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

ផលនៃ​ការ​ស្តាប់​ធម៌

ធម្ម​សញ្ញក​ត្ថេរា​ប​ទាន​

មាន​ពិ​ធី​ឆ្លង​មហា​ពោ​ធិ​ព្រឹក្ស​ របស់​ព្រះ​មាន​ព្រះ​ភាគ​ព្រះ​នាម​វិបស្សី​ ឯ​ព្រះ​សម្ពុទ្ធ​ជា​ច្បង​ក្នុង​លោក​ ប្រសើ​រ​ជាង​នរៈ​ ទ្រង់​ឋិត​នៅ​ទៀប​ដើម​ពោ​ធិ​ព្រឹក្ស​ ។​ 

ក្នុង​សម័យ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​មាន​ភិក្ខុ​សង្ឃ​ចោម​រោម​ ទ្រង់​ប្រ​កាស​សច្ចៈ​៤​ ទ្រង់​បន្លឺ​ឡើង​នូវ​វាចា​ដ៏​អង់​អាច​ ។ ព្រះ​សម្ពុទ្ធ​មាន​កិលេស​ជា​គ្រឿង​បិទ​បើក​ហើយ ទ្រង់​សម្តែង​ធម៌​ដោយ​បម្រួញ​ផង​ ដោយ​ពិស្តារ​ផង​ ទ្រង់​ញ៉ាំង​មហា​ជន​ឲ្យ​រលត់​ទុក្ខ ។ 

ខ្ញុំ​បាន​ស្តាប់​ធម៌​ របស់​ព្រះ​សម្ពុទ្ធ​អង្គ​នោះ​ ទ្រង់​ជា​ឆ្នើម​ក្នុង​លោក​ ប្រ​កប​ដោយ​តា​ទិ​គុណ​ ហើយ​ថ្វាយ​បង្គំ​ព្រះ​បាទា​ របស់​ព្រះ​សាស្តា​ រួច​ឈម​មុខ​ទៅ​កាន់​ឧត្តរ​ទិស​ហើយ​ចៀស​ចេញ​ទៅ​ ។

ក្នុង​កប្ប​ទី​ ៩១​ អំពី​កប្ប​នេះ​ ក្នុង​កាល​នោះ​ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ស្តាប់​ធម៌ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិ​ នេះ​ជា​ផល​នៃ​ការ​ស្តាប់​ធម៌​​ ។ ក្នុង​កប្ប​ទី​ ៣៣ អំពី​កប្ប​នេះ​ ខ្ញុំ​​បាន​កើត​ជា​ស្តេច​ចក្រ​ពត្តិ​មួយ​អង្គ​ ព្រះ​នាម​សុត​វា​ ជា​ម្ចាស់​ផែន​ដី​ ទ្រង់​មាន​កម្លាំង​ច្រើន ។

បដិ​សម្ភិ​ទា​ ៤ វិមោក្ខ​ ៨​ និង​អភិញ្ញា​ ៦​ នេះ​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ទាំង​សាសនា​ របស់​ព្រះ​ពុទ្ធ​ ខ្ញុំ​បាន​ប្រ​តិ​បត្តិ​ហើយ ។
បាន​ឮ​ថា ព្រះ​ធម្ម​សញ្ញកត្ថេរ​ មាន​អា​យុ​ បាន​សម្តែង​នូវ​គាថា​ទាំង​នេះ​ ដោយ​ប្រការ​ដូច្នេះ ។​

ចប់​ ធម្ម​សញ្ញកត្ថេរា​បទាន ។
ដកស្រង់​ទាំង​ស្រុង​ចេញ​ពី​ បិដកភាគ ៧៤ ទំព័រ ៤-៥
ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org

ព័ត៌មាន​បន្ថែម