សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

ព្រះនិព្វាន​ជា​ធម៌​ដ៏ឧត្ដម

ព្រះនិព្វាន​ជា​ធម៌​ដ៏ឧត្ដម
និព្វានំ បរមំ វទន្តិ ពុទ្ធា
ព្រះពុទ្ធ​ទាំង​ឡាយ​តែង​សម្ដែង​ថា ព្រះនិព្វាន​ជា​ធម៌​ដ៏​ឧត្ដម
នោះ, ឲ្យ​មាន​សេចក្ដី​ពិស្ដារ​ដើម្បី​ជា​គ្រឿង​ប្រដាប់​សតិបញ្ញា និង​ជា​វត្ត​ប្រតិបត្តិ​របស់​សាធុជន​ពុទ្ធបរិស័ទ ដូច​ត​ទៅ​នេះ៖
លោក​អ្នក​ប្រាជ្ញ​ទាំង​ឡាយ ហៅ​ថា ពុទ្ធៈ។ ពុទ្ធៈ​នេះ​មាន​ច្រើន​ប្រភេទ, ន័យ​ខ្លះ​ចែក​ជា ២, ន័យ​ខ្លះ​ចែក​ជា ៣, ន័យ​ខ្លះ​ចែក​ជា​៤។
១. តាម​ន័យ​ដែល​ចែក​ជា ២ ចំពូក​នោះ គឺ​ព្រះសព្វញ្ញុពុទ្ធ​លោក​អ្នក​ត្រាស់​ដឹង​នូ​វ​ញេយ្យធម៌​ទាំង​ពួង​ឥត​ចន្លោះ ចំពោះ​ព្រះអង្គ ហើយ​សម្ដែង​ប្រដៅ​អ្នក​ដទៃ​ឲ្យ​ត្រាស់​ដឹង​បាន​ ១, ព្រះ​បច្ចេកពុទ្ធ លោក​អ្នក​ត្រាស់​ដឹង​ចំពោះ​ព្រះអង្គ​ដែរ តែ​សម្ដែង​ប្រដៅ​អ្នក​ដទៃ​ឲ្យ​ត្រាស់​ដឹង​តាមធម៌​មិន​បាន ១។
២. តាម​ន័យ​ដែល​ចែក​ជា ៣ ចំពូក​នោះ គឺ​ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ១, ព្រះអនុពុទ្ធ លោក​អ្នក​ត្រាស់​ដឹង​តាម​ព្រះ​សព្វញ្ញុ​ពុទ្ធ​១។
៣. តាម​ន័យ​ដែល​ចែក​ជា ៤ ចំពូក​នោះ គឺ​ព្រះ​សព្វញ្ញុពុទ្ធ ១, ព្រះបច្ចេកពុទ្ធ ១, ព្រះសុតពុទ្ធ លោក​អ្នក​ចេះ​ដឹង​ដោយ​ការ​រៀន​សូត្រ​តាម​ធម៌​របស់​ព្រះសព្វ​ញ្ញុពុទ្ធ ១, ព្រះសាវ័កពុទ្ធ លោក​អ្នក​ចេះ​ដឹង​ដោយ​ការ​ស្ដាប់​ធម៌​របស់​ព្រះ​សព្វញ្ញុពុទ្ធ​ដោយ​គោរព ដែល​ហៅ​ថា សាវ័ក​របស់​ព្រះពុទ្ធ​នោះ​១។
ព្រះពុទ្ធ​មាន​ច្រើន​ចំពូក​ដូច​ពោល​មក​នេះ, បើ​សម្ដែង​ដោយ​បរិយាយ កំណត់​យក​តែ​ត្រង់​លោក​អ្នក​ចេះ​ដឹង​ធម៌​វិន័យ​របស់ ព្រះសព្វញ្ញុពុទ្ធ​ទាំង​ប៉ុន្មាន បាន​ឈ្មោះ​ថា ព្រះពុទ្ធ ទាំង​អស់។
ព្រះពុទ្ធ​ទាំង​នោះ រមែង​ពោល​សរសើរ​ព្រះនិព្វាន​ថា​ជា​ធម៌​ដ៏​ឧត្ដម មិន​ត្មះដិះដៀល​ព្រះនិព្វាន​ឡើយ។
អធិប្បាយ​ពាក្យ​ថា និព្វាន
ដូចម្ដេច​ហៅ​ថា​ និព្វាន?
សេចក្ដី​រំលត់​ភ្លើង​កិលេស និង​ភ្លើង​ទុក្ខ​យ៉ាង​ស្និទ្ធ​ឥត​កម្រើក​បាន​ទៀត លោក​ហៅ​ថា និព្វាន។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org

ព័ត៌មាន​បន្ថែម