សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា

បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
-សួរៈ ចំពោះ​អ្នក​ដែល​ពេញ​ចិត្ត​ក្នុង​ការ​បដិបត្តិ​ធម៌ ត្រូវ​ធ្វើ​យ៉ាងណា រវាងតួនាទីគ្រប់គ្រង​គ្រួសារ និង ការ​គេចខ្លួន​ទៅ​ស្វែង​រក​សច្ចធម៌ តើ​បុថុជ្ជន​គប្បី​សម្រេច​ចិត្ត​យ៉ាង​ណា ដើម្បី​ឲ្យ​មាន​តុល្យភាព តាម​ផ្លូវ​ចិត្ត?
-ឆ្លើយ (១) មិន​ត្រូវ​ធ្វើ​តាម​តែ​ការ​ពេញ​ចិត្ត​របស់​ខ្លួន​នោះ​ទេ ត្រូវ​យល់ និង ឃើញ​ដល់​ចិត្ត​អ្នក​ដទៃផង។ ការ​យល់​ចិត្ត​អ្នក​ដទៃ​ក៏​ជា​រឿង​របស់​បញ្ញា​ត្រូវដឹង​ថា ពេល​នេះ​គេ​មាន​ឥន្ទ្រិយ​យ៉ាង​ណា មាន​ការ​អភិវឌ្ឍចិត្ត និង បញ្ញា​ត្រឹម​ណា។ ការ​យល់ដឹង​ចិត្ត​អ្នកដទៃ ទើប​បដិបត្តិ​តម្រូវ​តាម​បាន​ល្អ​ក្នុង​ពេល​តែ​មួយ ដោយមិន​បោះ​បង់​ចោល​តួនាទី​ក្នុង​គ្រួសារ គឺ​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន គួរ​តែ​ព្យាយាម​ជួយ​អ្នក​ម្ខាង​ទៀត ឲ្យ​មាន​ការ​អភិវឌ្ឍឡើងមក​ដល់​លំដាប់​ស្មើ​នឹង​ខ្លួន​ផង។ ការ​ព្យាយាម​នេះ​ជា​ការ​ហ្វឹកហាត់​ខ្លួន និង ជា​ការ​បដិបត្តិ​ធម៌​របស់​ខ្លួន​យើង​ផងដែរ។
(២) ត្រូវ​មាន​ការ​ផ្ដល់​ឱកាស​ដល់​គ្នាទាំង​សង​ខាង តាម​តែ​អាច​ធ្វើ​ទៅបាន តាម​ការ​ជាក់​ស្ដែង តម្រូវ​តាម​សម្ពន្ធ​ភាព​រវាង​គ្នា​នឹង​គ្នា​មិន​មាន​ចម្លើយ​ឲ្យ​ដាច់​ស្រេចនោះ​ទេ តែ​ជា​គោល​ការណ៍ គឺ​ បដិបត្តិ​ដោយ​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា មិនមែន​ជា​ការ​បង្គាប់ ឬ បៀតបៀន​គ្នា​នោះ​ទេ។
 

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម

ដោយ​៥០០០​ឆ្នាំ​ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org

ព័ត៌មាន​បន្ថែម