សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ

ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ
ព្រះ​សម្មាសម្ពុទ្ធ​ជាម្ចាស់​បាន​ត្រាស់​សម្ដែង ហេតុ​ជា​គ្រឿង​ត​នៃ​ពៀរ និង​ហេតុ​ជា​គ្រឿង​ស្ងប់​រម្ងាប់​នៃ​ពៀរ​ ថា៖
ន ហិ វេរេនវេរានិ សម្មន្តីធ កុទាចនំ
អវេរេន ច សម្មន្តី ឯស ធម្មោ សនន្តនោ។
សេចក្ដី​ថា៖ ក្នុង​កាល​ណាៗ ក៏​ដោយ ធម្មតា​ពៀរ​ទាំង​ឡាយ​ក្នុង​លោក​សន្និវាស​នេះ មិន​ដែល​ស្ងប់​រម្ងាប់​ដោយ​ការ​ចង​ពៀរ​ឡើយ; ដោយ​ពិត ពៀរ​ទាំង​ឡាយ​តែង​ស្ងប់​រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ, ធម៌​នេះ ជាធម៌​ចាស់​មាន​យូរ​ណាស់​មក​ហើយ។
អធិប្បាយ​ចំពោះ​តែ​បទ​ដែល​ទាក់ទង​គ្នា ដោយ​រឿង​ខន្តី​សេចក្ដី​អត់ធន់​ម្យ៉ាង ដូច​តទៅ​នេះ៖
បណ្ដា​បទ​ទាំង​ឡាយ ត្រង់​បទ​ថា អវេរេន ច សម្មន្តិ ដូច្នេះ មាន​សេចក្ដី​ថា ពៀរ​ដែល​នឹង​ស្ងប់​រម្ងាប់ ឈប់​ចង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ លុះ​តែ​មាន​ទឹក​ចិត្ត​យ៉ាង​ត្រជាក់វិសេស​គឺ ខន្តី​ ( សេចក្ដី​អត់ធន់ ) មេត្តា ( សេចក្ដី​ស្រឡាញ់ ) ឬ​មាន​យោនិសោមនសិការ និងបច្ចវេក្ខណញ្ញាណ គឺ​យក​ចិត្ត​ទុក​ដាក់​ដោយយោបល់ ពិចារណា​ឲ្យ​ឃើញ​ទោស​នៃ​សេចក្ដី​ក្រោធ​ខឹង និង គុណានិសង្ឃ​នៃ​សេចក្ដី​អត់ធន់ ទើប​ពៀរ​នោះ​ស្ងប់​រម្ងាប់​ទៅ​បាន; មាន​គួរនា​ដូច​ទី​កន្លែង​ណា​មួយ ដែល​ប្រឡាក់​ដោយ​របស់​មិន​ស្អាត​មាន​ទឹក​មាត់​ជាដើម លុះ​តែ​គេ​យក​ទឹក​ដែល​ថ្លា​ទៅ​ដុស​លាង ទើប​ជ្រះស្អាត មាន​ក្លិន​ល្អ​ដូច​ដើម​ទៅ​វិញ​បាន។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org

ព័ត៌មាន​បន្ថែម