សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

អានិសង្ស​អធិវាសនក្ខន្តី ៥ យ៉ាង

អានិសង្ស​អធិវាសនក្ខន្តី ៥ យ៉ាង
ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ជាម្ចាស់ បាន​ត្រាស់​សរសើរ​គុណ​សម្បត្តិ​នៃ​ការ​លះ​ទោសៈ​ថា៖
ទោសំ ភិក្ខវេ បជហថ " ម្នាល​ភិក្ខុ​ទាំង​ឡាយ! បើ​អ្នក​ទាំង​អស់​គ្នា​លះ​ទោសៈ​បាន​តថា​គត​នឹង​ហៅ​អ្នក​ទាំង​ឡាយ​ថា​ជា​អនាគាមិ ដូច្នេះ"។
ក៏​ឯ​ការលះ​ទោសៈ​នេះ បើ​ទុក​ជ​​មិន​បាន​ដាច់​ជា​សមុច្ឆេទប្បហាន គ្រាន់​តែ​ធ្វើ​ឲ្យ​ស្ងប់​រម្ងាប់​ក្នុង​ចន្លោះ​នោះ ៗ ដោយ​អធិវាសនក្ខន្តី ក៏​មាន​គុណា​និសង្ស ៥ យ៉ាង​ គឺ ៖
១. បិយោ មនាបោ អ្នកអត់ធន់ តែង​បា​ជាទី​ស្រឡាញ់​ពេញ​ចិត្ត​របស់​ជន​ជា​ច្រើន;
២. ន វេរពហុលោ មិន​មាន​ពៀរ​ច្រើន;
៣. ន វជ្ជពហុលោ មិន​មាន​ទោស​ច្រើន;
៤. អសម្មុឡ្ហោ មិនវង្វេង​ស្មារតី​ក្នុង​មរណសម័យ;
៥. សុគតិ ទំលាយ​ខន្ធ​ទៅ​បាន​ទៅ​កើត​ក្នុង​ឋានសួគ៌។
បណ្ដាគុណានិសង្ស​ទាំង ៥​ យ៉ាង​នេះ, ត្រង់​បទ​ទី ១,៣,៤,៥ មាន​សេចក្ដី​ស្ដាប់​ងាយ​ស្រាប់​ហើយ មិន​បាច់​អធិប្បាយ​តែ​ត្រង់​បទ​ទី​ ២ មាន​សេចក្ដី​ថា " អ្នក​អត់ធន់​មិនមាន​ពៀរ​ច្រើន " នោះ ដោយ​សេចក្ដី​សង្ខេប​ដូច​តទៅនេះ៖
អធិប្បាយ​ពាក្យ​ថា​ពៀរ
ពាក្យ​ដែល​ហៅ​ថា ពៀរ នោះ ប្រែ​ថា " សេចក្ដី​ឈ្នានីសគ្នា​ទៅ​វិញ​ទៅ​មក​ហេតុ​មាន​សភាព​ផ្សេងៗ " , នរណា​ប្រកប​ដោយ​ខន្តី សេចក្ដី​អត់ធន់ មិន​បង្កហេតុ​ឲ្យ​កើត​ពៀរ​នឹង​គេ​មុន, គេ​ក៏​មិន​ចង​ពៀរ គេ​មិន​ឈ្នានីស​ដោយ​ហេតុ​ណា​មួយ​ដល់​អ្នក​នោះ​វិញ​ដែរ, ទោះ​បី​មាន​នរណា​មក​ឈ្នានីស​ដល់​អ្នក​ដែល​ឥត​ទោស​ដូច្នោះ អ្នក​ដែល​ឈ្នានីស​គេ​នោះ​ក៏​នឹង​វិនាស​ខ្លួន​ឯង​វិញ​មិន​ខាន, ដូច​រឿង​ព្រាន​ដែល​ពោល​មក​ហើយ​ខាង​ដើម។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org

ព័ត៌មាន​បន្ថែម